លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី30 ខែតុលានេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសង្គ្រាមពាណិជ្ជកម្មដែលអាចកើតមាន រវាងមហាអំណាចសេដ្ឋកិច្ចយក្សទាំងពីរនេះ។ នៅមុនពេលនៃជំនួប លោកប្រធានាធិបតី ត្រាំ បានថ្លែងថា "ពួកយើងនឹងមានការពិភាក្សាមួយចំនួន និងការព្រមព្រៀងគ្នាលើរឿងជាច្រើន ស្របពេលដែលលោកប្រធានាធិបតី ស៊ី បានបញ្ជាក់ថា វាជារឿងធម្មតាទេដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងពិភពលោក មានការប៉ះទង្គិចគ្នាបែបនេះ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនៅក្នុងទីក្រុងប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោកប្រធានាធិបតី ត្រាំ វិលត្រឡប់មកកាន់តំណែងវិញ។