គិតត្រឹមថ្ងៃចន្ទ ទី6 ខែតុលា ចំនួនអ្នកស្លាប់ដោយការបាក់រលំអគារសាលារៀនក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន បានកើនឡើងដល់យ៉ាងហោចណាស់ 50 នាក់ និង 13 នាក់ទៀត បន្តបាត់ខ្លួន។ យោងតាមក្រុមអ្នកជួយសង្គ្រោះ សាកសពក្មេងប្រុសជំទង់រាប់សិបនាក់ ត្រូវបានរកឃើញក្នុងគំនរបាក់បែកនៃអគារសាលារៀនអ៊ីស្លាម ក្នុងខេត្ត ចាវ៉ា ខណៈដែលបច្ចុប្បន្ន 80% នៃគំនរបាក់បែក ត្រូវបានបោសសម្អាត។