រថយន្តមួយគ្រឿងដែលចតនៅជិតអគារ បន្ទាយក្រហម កណ្តាលទីក្រុងដេលីរបស់ប្រទេសឥណ្ឌា បានផ្ទុះឡើង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ និងរាប់សិបនាក់ទៀតរងរបួស។ យោងតាមមន្ត្រីប៉ូលីស ករណីផ្ទុះនេះ កើតឡើងនៅពេលដែលរថយន្តជាច្រើនគ្រឿង កំពុងធ្វើដំណើរយឺតៗតាមដងផ្លូវ ដែលបណ្តាលឲ្យមានការឆាបឆេះរាលដាល បំផ្លាញរថយន្តជាច្រើនគ្រឿងផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា សន្តិសុខត្រូវបានរឹតបន្តឹងទូទាំងប្រទេសបន្ទាប់ពីហេតុការណ៍នេះ ខណៈដែលអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ។
