ប្រទេសប៉េរូ កាត់ទោសអតីតលោកប្រធានាធិបតី ឲ្យជាប់ពន្ធនាគារ 14 ឆ្នាំពីបទអំពើពុករលួយ

International • November 28, 2025
ប្រទេសប៉េរូ កាត់ទោសអតីតលោកប្រធានាធិបតី ឲ្យជាប់ពន្ធនាគារ 14 ឆ្នាំពីបទអំពើពុករលួយ

តុលាការប្រទេសប៉េរូ បានកាត់ទោសអតីតលោកប្រធានាធិបតី ម៉ាទីន វីសការ៉ា ឲ្យជាប់ពន្ធនាគាររយៈពេល 14 ឆ្នាំ បន្ទាប់ពីរកឃើញថាលោក មានទោសពីបទទទួលសំណូកជាច្រើនឆ្នាំ មុនពេលចូលកាន់តំណែង។ យោងតាមសាលក្រម លោក វីសការ៉ា បានទទួលសំណូកក្នុងចំនួនទឹកប្រាក់ប្រមាណ 676.000 ដុល្លារអាមេរិក ពីក្រុមហ៊ុនសំណង់មួយ ជាថ្នូរនឹងកិច្ចសន្យាការងារសាធារណៈ ខណៈដែលលោក នៅបម្រើការជាអភិបាលនៃតំបន់ ម៉ូហ្កេហ្កា អំឡុងឆ្នាំ 2011 ដល់ឆ្នាំ 2014។ តែយ៉ាងណាមិញ លោក វីសការ៉ា បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយអះអាងថាលោក ជាជនរងគ្រោះនៃល្ខោននយោបាយ។ គួរបញ្ជាក់ផងដែរថា លោក វីសការ៉ា បានឡើងកាន់អំណាចជាប្រធានាធិបតីប្រទេសបេរ៉ូកាលពីឆ្នាំ 2018 និងត្រូវបានបណ្តេញចេញពីតំណែង 2 ឆ្នាំក្រោយ បន្ទាប់ពីសភារបស់ប្រទេសនេះ រកឃើញថាលោកមានជាប់ពាក់ពន្ធ័នឹងអំពើពុករលួយ។





x Enlarged Image