ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្តាហ៍មុនបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 18 នាក់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា ការរអិលបាក់ដីនៅក្រុង ស៊ីឡាខាប់ កាលពីចុងសប្តាហ៍មុន បានកប់លំនៅដ្ឋានរាប់សិបខ្នង ខណៈដែលមនុស្សជាច្រើននាក់ ត្រូវបានកប់ក្នុងជម្រៅពី 3 ទៅ 8 ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា រដូវវស្សារបស់ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមកាលពីខែកញ្ញា នឹងបន្តរហូតដល់ខែមេសាខាងមុខ  ដែលនឹងនាំមកនូវហានិភ័យខ្ពស់នៃភ្លៀងធ្លាក់ខ្លាំង គ្រោះទឹកជំនន់ និងការរអិលបាក់ដី។