ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុង កាល់ម៉ាហ្គី នៅប្រទេសហ្វីលីពីន កើនឡើងដល់ 188 នាក់ ខណៈដែល 135 នាក់ទៀត បន្តបាត់ខ្លួន

International • November 07, 2025
ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុង កាល់ម៉ាហ្គី នៅប្រទេសហ្វីលីពីន កើនឡើងដល់ 188 នាក់ ខណៈដែល 135 នាក់ទៀត បន្តបាត់ខ្លួន

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី6 ខែវិច្ឆិកា ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុង កាល់ម៉ាហ្គី នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ 188 នាក់ ខណៈដែល 135 នាក់ផ្សេងទៀតបន្តបាត់ខ្លួន។ ខេត្ត ស៊ីប៊ូ របស់ប្រទេសហ្វីលីពិន គឺជាតំបន់ដែលរងគ្រោះខ្លាំងបំផុត ខណៈដែលមនុស្សប្រមាណ 20 ម៉ឺននាក់ ត្រូវបានជម្លៀសចេញ។ គួរបញ្ជាក់ផងដែរថា  ព្យុះ កាល់ម៉ាហ្គី ជាព្យុះទី 20 ហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ និងកើតឡើងប្រមាណ 1 ខែបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 6.9 រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ភាគខាងជើងខេត្ត ស៊ីប៊ូ នេះ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់ពាន់នាក់ទៀត ត្រូវផ្លាស់ទីលំនៅ។





x Enlarged Image