មនុស្សយ៉ាងហោចណាស់ 2 នាក់បានស្លាប់ ហេដ្ឋារចនាសម្ពន្ធ័ជាច្រើនរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុង ហ្វុងវុង លើប្រទេសហ្វីលីពីន ខណៈដែលមនុស្សជាងមួយលាននាក់ ត្រូវបានជម្លៀសចេញមុនការមកដល់នៃព្យុះ ហ្វុងវុង នេះ ដែល ជាព្យុះទីហ្វុងដ៏ធំមួយ ដែលបានបោកបក់លើទីក្រុង ឌីណាឡុងហ្គាន របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ទី9 ខែវិច្ឆិកា។ គួរបញ្ជាក់ផងដែរថា ការមកដល់នៃព្យុះ ហ្វុង វុង នេះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសហ្វីលីពីន រងការវាយប្រហារដោយព្យុះទីហ្វុង កាល់ម៉ាហ្គី ដែលបានសម្លាប់មនុស្ស 204 នាក់ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធំធេង មុនពេលបោកបក់ទៅកាន់ប្រទេសវៀតណាម ជាកន្លែងដែលព្យុះនេះ ក៏បានឆក់យកជីវិតមនុស្សចំនួន 5 នាក់ទៀត។