យ៉ាងហោចណាស់មានមនុស្ស 26 នាក់បានស្លាប់ ប្រមាណ 100 នាក់រងរបួស និងរាប់សិបនាក់ទៀត បាត់ខ្លួន បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលលើអគារផ្ទះល្វែងមួយកន្លែងក្នុងទីក្រុង Ternopil ភាគខាងលិចប្រទេសអ៊ុយក្រែន។ យោងតាមមន្ត្រីអ៊ុយក្រែន រុស្ស៊ី បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន 476 គ្រឿង និងគ្រាប់មីស៊ីលចំនួន 48 គ្រាប់លើប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃពុធ ទី19 ខែវិច្ឆិកា ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន ដែលជំរុញឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន។
