មនុស្សប្រមាណ 266 នាក់បន្ថែមទៀត ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមានកាលពីថ្ងៃទី 10 ខែតុលា។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឲ្យថា ក្នុងរយៈពេល 72 ម៉ោងចុងក្រោយនេះ សាកសពមនុស្សចំនួន 17 នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានអ្នកស្លាប់ថ្មីចំនួន 2 នាក់ និង 15 នាក់ទៀត ត្រូវបានរកឃើញនៅក្នុងគំនរបាក់បែកនៃអគារដែលរងការវាយប្រហារដោយអីស្រាអែល។ សរុបមក ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង បានកើនឡើងដល់ប្រមាណ 69.500 នាក់ និងជាង 17 ម៉ឺននាក់ទៀតរងរបួស។
