យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីនចំនួន 320 នាក់ត្រូវបានសម្លាប់ និងជាង 800 នាក់ទៀតរងរបួស ដោយការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមានកាលពីថ្ងៃទី 10 ខែតុលាមក ដែលជំរុញឲ្យចំនួនមនុស្សស្លាប់សរុបនៅតំបន់ហ្គាហ្សាចាប់តាំងពីសង្រ្គាមផ្ទុះឡើង កើនឡើងដល់ប្រមាណជិត 7 ម៉ឺននាក់ និងប្រមាណ 171.000 នាក់ទៀតរងរបួស។ គួរបញ្ជាក់ផងដែរថា យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសកាលពីពេលថ្មីៗនេះ គឺជាការឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់ក្រុមហាម៉ាស ដែលកំណត់គោលដៅលើទាហានរបស់ខ្លួននៅភាគខាងត្បូងតំបន់ហ្គាហ្សា។
