យ៉ាងហោចណាស់មានមនុស្ស 37 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបុកជាមួយរថយន្តវែន និងបានរេចង្កូតធ្លាក់ចេញពីផ្លូវ ចូលទៅក្នុងជ្រោះជម្រៅ 200 ម៉ែត្រ នៅក្នុងតំបន់ អារីហ្គូប៉ា របស់ប្រទេសប៉េរូ។ យោងតាមមន្ត្រីក្នុងតំបន់ នេះ ជាគ្រោះថ្នាក់ដ៏សាហាវបំផុតមួយនៅក្នុងប្រទេសប៉េរូក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្នុងចំណោមអ្នករងរបួស មានទារកអាយុ 8 ខែម្នាក់ និងកុមារ 2 នាក់ផ្សេងទៀត។