ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ និងការបាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 46 នាក់ ស្របពេលដែលមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានជម្លៀសចេញពីតំបន់។ ទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជាគ្រោះមហន្តរាយមួយក្នុងចំណោមគ្រោះមហន្តរាយជាបន្តបន្ទាប់ ដែលកំពុងវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលមានមនុស្សប្រមាណ 33 នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់ដូចគ្នានេះ នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី។