អគ្គីភ័យបានឆាបឆេះឃ្លាំងទឹកអប់មួយកន្លែងនៅភាគពាយ័ព្យប្រទេសតួរគី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 6 នាក់ និងម្នាក់ទៀតរងរបួស។ យោងតាមអាជ្ញាធរក្នុងតំបន់ អគ្គីភ័យនេះ ឆាបឆេះនៅម៉ោងប្រមាណ 9 ព្រឹកថ្ងៃអាទិត្យ ទី9 ខែវិច្ឆិកា នៅខេត្ត Kocaeli និងត្រូវបានពន្លត់ជាស្ថាពរក្នុងរយៈពេលមួយម៉ោងក្រោយមក ខណៈដែលមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
