សហរដ្ឋអាមេរិកបានបញ្ជាក់ពីការលក់ប្រព័ន្ធគ្រាប់មីស៊ីលដ៏ទំនើបមួយទៅឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណ 700 លានដុល្លារ។ ប្រពន្ធ័គ្រាប់មីស៊ីលនេះ ត្រូវបានសាកល្បងក្នុងសមរភូមិប្រទេសអ៊ុយក្រែន និងជាកញ្ចប់អាវុធទីពីររបស់ខ្លួនក្នុងរយៈពេលមួយសប្តាហ៍ ដែលនាំមកនូវទឹកប្រាក់សរុបចំនួន 1 ពាន់លានដុល្លារ ខណៈដែលនៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក មានតែប្រទេសអូស្ត្រាលី និងឥណ្ឌូនេស៊ី តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ប្រពន្ធ័គ្រាប់មីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យមពីដីទៅអាកាស ហៅកាត់ ណាសាម (NASAMS) បច្ចុប្បន្ន កំពុងស្ថិតក្នុងសង្វាក់ផលិតកម្ម និងត្រូវបានប៉ាន់ប្រមាណថានឹងបញ្ចប់នៅក្នុងខែកុម្ភៈ ឆ្នាំ 2031 ខាងមុខ។
