ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីបានបញ្ជាក់កាលពីថ្ងៃពុធ ទី26 ខែវិច្ឆិកាថា មានមនុស្ស 8 នាក់បានស្លាប់ និងប្រមាណ 2000 នាក់ទៀតត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់បានវាយប្រហារតំបន់ ស៊ីបូហ្គា ភាគខាងជើងកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី។ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅក្នុងតំបន់មួយចំនួននៃប្រទេស អាជ្ញាធរក្នុងតំបន់បានព្រមានប្រជាជន ឲ្យនៅឆ្ងាយពីតំបន់ដែលងាយជន់លិច។