គិតត្រឹមថ្ងៃព្រហស្បត្តិ ទី27 ខែវិច្ឆិកា ចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យឆាបឆេះអគារ អាផាតមិន មួយកន្លែងក្នុងទីក្រុងហុងកុង បានកើនឡើងដល់ប្រមាណ 94 នាក់  និងប្រមាណ 279 នាក់ទៀត បន្តបាត់ខ្លួន។ យោងតាមអាជ្ញាធរ មន្ត្រីពន្លត់អគ្គីភ័យម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយមនុស្ស 45 នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្របពេលដែលមនុស្ស 3 នាក់ទៀត ត្រូវបានចាប់ខ្លួន។ គួរបញ្ជាក់ផងដែរថា អគ្គិភ័យ បានឆាបឆេះកាលពីល្ងាចថ្ងៃពុធ ទី26 ខែវិច្ឆិកា លើអគារដ៏ខ្ពស់មួយខ្នងដែលមាន 2000 បន្ទប់ ខណៈដែលការស៊ើបអង្កេត ត្រូវបានធ្វើឡើងដើម្បីស្វែងរកមូលហេតុពាក់ពន្ធ័នឹងការឆាបឆេះ។