សកម្មជនក្នុងទីក្រុង ឆាលុត រដ្ឋ ន័ស ខារូលីណា របស់សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាតាមដងផ្លូវ ដើម្បីប្រឆាំងតវ៉ានឹងអាជ្ញាធរសហព័ន្ធ ដែលបន្តការវាយឆ្មក់លើជនអន្តោប្រវេសន៍ខុសច្បាប់។ ការចុះបង្រ្កាបវាយឆ្មក់នេះ បានបង្កឲ្យមានការភ័យខ្លាច និងភាពមិនប្រាកដប្រជានៅទីក្រុង ឆាលុត យោងតាមប្រតិបត្តិការស្រដៀងគ្នានេះ ដែលធ្វើឡើងក្នុងទីក្រុងផ្សេងទៀត បានបណ្តាលឲ្យមានការចាប់ និងឃុំខ្លួនមនុស្សជាច្រើននាក់ដែលគ្មានកំណត់ត្រាព្រហ្មទណ្ឌ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននឹងកំពុងផ្តោតលើការបង្កើនការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងទីក្រុងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។