លោកស្រី សាណេ តាកៃឆី នាយករដ្ឋមន្ត្រីប្រទេសជប៉ុន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើការពិភាក្សាអំពីភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសចិន និងជប៉ុនតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ទី25 ខែវិច្ឆិកា។ បន្ទាប់ពីការជជែក លោកស្រី តាកៃឆី បាននិយាយថា "លោកប្រធានាធិបតី ត្រាំ បាននិយាយប្រាប់ខ្ញុំថា យើងជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយខ្ញុំអាចហៅទូរស័ព្ទទៅលោក បានគ្រប់ពេលវេលា"។ គួរបញ្ជាក់ផងដែរថា នេះ ជាការជជែកតាមទូរសព្ទលើកដំបូងរវាងលោកស្រីនាយករដ្ឋមន្ត្រីប្រទេសជប៉ុន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់តាំងពីលោកស្រី បានលើកឡើងពីការឆ្លើយតបដោយកងកម្លាំង ប្រសិនបើកោះតៃវ៉ាន់ រងការវាយប្រហារដោយប្រទេសចិន ដែលជំរុញឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រទេសចិននោះ។
