ភ្នំពេញ ៖ 

រថយន្តម៉ាកសាំយ៉ុងដឹកគ្រឿងសមុទ្រមួយគ្រឿង បានបើកបោះពួយក្នុងល្បឿនលឿនគេចម៉ូតូឆ្លងផ្លូវជ្រុលបុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់៦កង់ ខ្ទាតចេញ ហើយ រថយន្តខ្ទេចមុខ រីឯអ្នកបើកបរ រងរបួសធ្ងន់។ 

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ក្នុងភូមិព្រៃទាទី ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

រថយន្តដែលកើតមានគ្រោះថ្នាក់ម៉ាកសាំយ៉ុង ពណ៌លឿង អត់ផ្លាកលេខបើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។ 

តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកគ្រឿងសមុទ្រខាងលើ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតចូលរាជធានីភ្នំពេញ ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានគេចម៉ូតូមួយគ្រឿងដែល បត់ឆ្លងផ្លូវ ក៏បានជ្រុលទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវផ្នែកខាងក្បាល ពេញទំហឹងបណ្ដាឲ្យបាក់ចំនួន៦កង់ ហើយ ខ្ទេចចេញពេញដងផ្លូវ ។ ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរជាប់របាំងថ្មបង្កឲ្យអ្នកបើកបររងរបួសធ្ងន់៕

Uploading: 6220854 of 6220854 bytes uploaded.