ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃអង្គារ ទី25 ខែវិច្ឆិកា ពីការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក នៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលជំរុញឲ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នជាតិដល់កម្រិត "ខ្ពស់" បំផុតមួយ។ យោងតាមក្រសួងកសិកម្មកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជ្រូកប្រមាណ 1423 ក្បាល ត្រូវបានសម្លាប់ បន្ទាប់ពីការផ្ទុះឡើងនៃជម្ងឺនេះ នៅកសិដ្ឋានមួយកន្លែងក្នុងទីក្រុង ដាងជីន ខេត្ត ឆុងឆឹង ខណៈដែលអាជ្ញាធរ កំពុងតាមដានយ៉ាងដិតដល់ចំពោះការឆ្លងទៅកាន់កសិដ្ឋានពាក់ព័ន្ធប្រមាណ 140 កន្លែងបន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រសួងក៏បានចេញបទបញ្ជា "ផ្អាក" រយៈពេល 48 ម៉ោង សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ និងកន្លែងចិញ្ចឹមសត្វផ្សេងទៀតនៅក្នុងប្រទេស ដើម្បីទប់ស្កាត់ហានិភ័យនៃការរីករាលដាលបន្ថែមទៀត។
