ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាក TOYOTA GRANVIA ស៊េរីទំនើប សង្ស័យ ងងុយដេក ក៏ជ្រុលទៅបុកនិងបង្កដៃលូទឹកស្អុយបឹងត្របែក បណ្តាលអោយរងការខូចខាត ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចផ្លូវម៉ៅសេទុងកែងផ្លូវ១០៥ លូបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្តស៊េរីទំនើប ម៉ាក TOYOTA GRANVIA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា LYLA.1616 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ លូ១០៥ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏បានឆ្លងកាត់ផ្លូវម៉ៅសេទុង ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកនិងរម៉កទុកចោលលើចិញ្ចើមផ្លូវ បុកផ្ទុបនិងបង្កាន់ដៃលូកទឹកស្អុយបឹងត្របែក បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ និងខូចខាតរម៉ក អស់១តែមិនគ្រោះថ្នាក់ដល់មនុស្ស ហើយអ្នកបើកបរ ក៏មិនបានគេចទៅណាដែរ គ្រាន់តែចុះទៅអង្គុយដេកនៅបាំងខាងក្រោយ។ រីឯបង្កាន់ដៃទឹកស្អុយវិញ ខូចខាតតិចតួចតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ ដោយមិនអាចដោះស្រាយគ្នាបាន រថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដំណោះស្រាយ៕
