បាត់ដំបង៖ 

យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងពីរនាក់ម្តាយនិងកូនតូចរងរបួសធ្ងន់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចខាងត្បូងពន្ធនាគារខេត្តបាត់ដំបង ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AM-3625 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាប្រពន្ធនិងកូនស្រីតូចម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែករថយន្តម៉ាកToyota Prius ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង2B-8856 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូពេញទំហឹងអោយបណ្តាលអោយឪពុកម្តាយនិងកូនតូចរងរបួសធ្ងន់ ក្រោយមកបុរសជាឪពុកបានស្លាប់ពេលបញ្ជូនទៅមន្ទីរ ហើយភ្លាមៗនោះរថយន្តបានបន្តបើករត់តែត្រូវពលរដ្ឋតាមឃាត់បាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕