ស្វាយរៀង៖

ក្រោយពីស្ត្រីជនជាតិវៀតណាមម្នាក់ បានបន្លំខ្លួនចួលសាលាដំបូងខេត្តស្វាយរៀង ជួប ហើយ បន្លំសួរសុខទុក្ខអ្នកទោសនិងយកកាំភ្លើងមួយដើម ឲ្យអ្នកទោស រួចភ្ជង់គំរាមសមត្ថកិច្ចបាញ់អស់ជាច្រើនគ្រាប់ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២៥ ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ច ហើយ ជនល្មើស បានរត់ចេញក្រៅសាលាដំបូងឡើងបើករថយន្តLexus CT200T ពណ៌ ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2.CA.0692 រត់គេចខ្លួន ហើយ ទម្លាក់បក្សពួក៦នាក់ ក្នុងនោះស្រីម្នាក់និងបានបើករថយន្តបន្ត ដើម្បីបង្វៀងដានសមត្ថកិច្ចបណ្តោលអោយរថយន្តជនល្មើសធ្លាក់ប្រឡាយទឹកស្ថិតក្នុងឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានម្នាក់។

ប្រភពពីសម្ថកិច្ច បានឲ្យដឹងថា៖បន្ទាប់ពីចាប់បានអ្នកទោសម្នាក់ក្នុងចំណោម៦នាក់សមត្ថកិច្ចចម្រុះយើង បានបន្តស្រាវជ្រាវតាមស្វែងរកអ្នកទាំង៥និងស្ត្រីជើងខ្លាំងម្នាក់ដែលមករំដោះអ្នកទោស(សរុប៦នាក់)រហូតដល់ម៉ោង៣ជាងរសៀលថ្ងៃដដែល សមត្ថកិច្ច បានតម្រុយថានៅលាក់ខ្លួនឃុំសំបួ រស្រុកស្វាយទាប ខេត្តស្វាយរៀង ។ កម្លាំងចម្រុះ មានកម្លាំងនាយកដ្ឋានសហការណ៍ជាមួយកម្លាំងខេត្តស្រុកព្រមទាំង កម្លាំងអាវុធហត្ថ បានឡោមព័ទ្ធ នៅភូមិ ព្រៃសម្ព័រ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀងនិងបានផ្ទុះអាវុធជាច្រើនគ្រាប់ ដោយអ្នកទោសទាំងអស់ពួនសង្ងំក្នុងព្រៃ តាមវាលស្រែក្រោយផ្ទះប្រជាពលរដ្ឋ។

ប្រភព បន្តទៀតថា៖ក្រោយពីផ្ទុះអាវុធរួចមក ដល់ម៉ោង៦:០០យប់ សមត្ថកិច្ចយើងឃាត់ខ្លួនបាន ៤នាក់និងម៉ោង៦:១០នាទីចាប់បាន២នាក់បន្ថែមទៀត រហូតដល់ម៉ោង៦:៤០នាទី គឺបិទបញ្ចប់ការចុះបង្ក្រាប ៕