ព្រះវិហារ៖ 

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងព្រឹក៧និង៣៣នាទី មានករណីចោរកម្មលួចរថយន្ត វេអងចំនួន ១គ្រឿង នៅចំណុចផ្សារត្បែង ក្នុងភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ករណីនេះ បង្កដោយឈ្មោះ សៅ វ៉ាន់ឆៃ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុ  បានធ្វើសកម្មភាពលួចរថយន្តចំនួន ១ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ផលិតឆ្នាំ២០០៥ លេខតួ ០០១១០៣  ពាក់ស្លាកលេខ កំពង់ចាម ៣B- ១៣០៨ របស់ ឈ្មោះ សេន ឈុនលី ភេទប្រុស អាយុ ៣៨ ឆ្នាំ  រស់នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ក្រោយពីបានទទួលព័ត៌មានពីម្ចាស់រថយន្ត កម្លាំងអធិការនគរបាលស្រុកសង្គមថ្មី បាន ប្រតិបត្តិការ រុករករថយន្តដូចម្ចាស់ផ្ដល់ព័ត៌មានក៍ប្រទះឃើញរថយន្ត តែបុគ្គលលួចរថយន្ត នោះ បានលាក់ខ្លួនតែសមត្ថកិច្ចនៅតែបន្តស្រាវជ្រៀវឈានទៅដល់ការឃាត់ខ្លួននៅវេលា ម៉ោង២/៣០នាទីថ្ងៃខែឆ្នាំដដែល។

បច្ចុប្បន្ន រថយន្ត ត្រូវបានសម្ថកិច្ចប្រគល់អោយម្ចាស់ដើមវិញ រឺឯជនសង្ស័យត្រូវបានសមត្ថ កិច្ចចងក្រងសុំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ផងដែរ៕