រូបភាពផ្កាយរណបបានបង្ហាញពីកំពង់ផែ ណូវូរូសសីក របស់ប្រទេសរុស្ស៊ី មុន និងក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន។ កំពង់ផែនេះ បានបន្តការផ្ទុកប្រេងឡើងវិញកាលពីថ្ងៃអាទិត្យ ទី16 ខែវិច្ឆិកា បន្ទាប់ពីការផ្អាករយៈពេល 2 ថ្ងៃ ដោយសារការវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ អ៊ុយក្រែន បានបើកការវាយប្រហារលើស្ថានីយប្រេងមួយកន្លែងនៅកំពង់ផែ ណូវូរូសសីក ដែលជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរបស់រុស្ស៊ីកាលពីថ្ងៃសុក្រ ទី14 ខែវិច្ឆិកា ខណៈដែលការវាយប្រហារនេះ គឺបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ពន្ធ័ប្រេងរបស់រុស្ស៊ី ស្របពេលដែលកំពង់ផែ ណូវូរូសសីក នេះ ទទួលខុសត្រូវប្រមាណ 1 ភាគ 5 នៃការនាំចេញប្រេងឆៅរបស់ប្រទេសរុស្ស៊ី។
