បាតុកម្មតវ៉ាដ៏ធំមួយប្រឆាំងនឹងភាពអសន្តិសុខ និងអំពើពុករលួយរបស់រដ្ឋាភិបាល បានប្រែក្លាយទៅជាអំពើហិង្សានៅក្នុងទីក្រុងម៉ិកស៊ិកូ ខណៈដែលក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លាំងប៉ូលីសនៅខាងក្រៅអគារវិមានជាតិ បន្ទាប់ពីក្រុមបាតុករ បានព្យាយាមរុះរើរបាំងដែក។ គួរបញ្ជាក់ផងដែរថា បាតុកម្មដែលរៀបចំឡើងដោយក្រុមយុវជន GenZ មានការចូលរួមពីពលរដ្ឋរាប់ពាន់នាក់ ដែលតវ៉ាប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សា រួមទាំងការធ្វើឃាតអភិបាលក្រុង លោក កាឡូស ម៉ានហ្សូ ផងដែរ ខណៈដែលក្រុមបាតុករ បានសម្តែងការខកចិត្តចំពោះស្ថានភាពសន្តិសុខ និងអំពើពុករលួយរបស់រដ្ឋាភិបាល។