ភ្នំពេ ញៈ

ក្មេងប្រុសអាយុប្រមាណ១ខែត្រូវបានគេយកទៅប្លងចោលនៅលើស្មៅតាមបណ្ដោយផ្លូវលំមួយកន្លែងហើយត្រូវបានប្ដីប្រពន្ធពីរនាក់ជិះម៉ូតូទៅធ្វើការប្រទះឃើញរាយការណ៍ទៅអាជ្ញាធរនាំយកទារករូបនោះទៅមណ្ឌលសុខភាពដើម្បីថែទាំ និងស្នើសុំយកចិញ្ចឹម។  ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវលំក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

តាមព័ត៌មានឲ្យដឹងថា ទារករូបនោះគួរអោយស្រលាញ់ណាស់ ត្រូវបានគេស្លៀកពាក់ត្រឹមត្រូវរុំនិងភួយហើយយកមកទុកចោលនៅលើស្មៅក្បែរចិញ្ចើមផ្លូវ។នៅក្បែរទារកនោះមានកន្ត្រក ពណ៌ខៀវមួយ មាន ខោអាវ មានទឹកសុទ្ធទឹកដោះគោនិងក្រដាសដែលគេសង្ស័យថា ត្រូវបានម្ដាយយកមកផ្លុងចោលគោលបំណងអោយគេឃើញ យកទៅចិញ្ចឹម ហើយគេចទៅបាត់។ ទោះបីជាយ៉ាងណា មិនគួរធ្វើបែបនេះនោះទេបើមិនស្រឡាញ់ មិនអាណិតកូន ដែលជាសាច់ឈាមរបស់ខ្លួនគួរណាស់យកទៅដាក់មណ្ឌលឬក៏ឱ្យអ្នកដែលគេចង់បានយកទៅចិញ្ចឹមដើម្បីអនាគតរបស់កូន មិនមែនបង្កើតកូនមកហើយ  យកទៅបោះចោលដូចសត្វធាតុឡើយ។ 

តាមឈ្មោះសៅសិត អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះ ណាន ពិសីអាយុ ២២ឆ្នាំជាកម្មករកាត់ដេរមានលំនៅផ្ទះជួលនៅសង្កាត់ចោមចៅទី ១បានឲ្យដឹងថានៅព្រឹកថ្ងៃកើតខែខ្លួនបានជិះម៉ូតូឌុបប្រពន្ធទៅធ្វើការ។ នៅពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញទារករូបនោះត្រូវបានគេយកមកទុកចោល។ បន្ទាប់ពីប្រទះឃើញក្មេងគេទុកចោលនៅលើចិញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលហើយគាត់ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានហើយនាំក្មេងទៅកាន់មណ្ឌលសុខភាពដំណាក់ត្រយឹង។  

តាមប្ដីប្រពន្ធពីរនាក់រូបនោះបានឲ្យដឹងទៀតថាខ្លួនបានរៀបការរយៈពេល៥ឆ្នាំមកហើយ   ពុំមានកូននោះទេហើយគាត់ចង់បាននិងស្នើសុំទារកដែលរើសបាននោះយកទៅចិញ្ចឹមធ្វើជាកូន ៕