ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានលុបចោលជើងហោះហើរជាង 2800 ជើង និងបានពន្យារពេលជើងហោះហើរប្រមាណ 10.200 ជើងទៀតកាលពីថ្ងៃអាទិត្យ ទី9 ខែវិច្ឆិកា ដែលនេះជាការលុបចោល ឬពន្យាពេលជើងហោះហើរច្រើនបំផុតក្នុងរយៈពេលពេញមួយថ្ងៃ ចាប់តាំងពីការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ធំៗកំពុងដោះស្រាយជាមួយនឹងថ្ងៃទីបី នៃការកាត់បន្ថយជើងហោះហើរដែលរដ្ឋាភិបាលបានកំណត់ រួមជាមួយនឹងការកើនឡើងនៃអវត្តមានរបស់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលជំរុញឲ្យមានការពន្យារពេល និងលុបចោលជើងហោះហើរ។ ការបិទទ្វាររបស់រដ្ឋាភិបាលអាមេរិក ដែលឈានដល់កំណត់ត្រា 40 ថ្ងៃ បានជំរុញឲ្យមានការខ្វះខាតអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ពោលគឺដូចទៅនឹងបុគ្គលិកសហព័ន្ធផ្សេងទៀតដែរ យោងតាមការមិនទាន់ទទួលបានប្រាក់ឈ្នួលអស់រយៈពេលជាច្រើនសប្តាហ៍។