ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជន់លិចស្រុកហាតយ៉ៃ ខេត្តសុងក្លា ភាគខាងត្បូងរបស់ប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ ដែលជំរុញឲ្យអាជ្ញាធរក្នុងតំបន់ ប្រកាសពីភាពអាសន្នទឹកជំនន់ធ្ងន់ធ្ងរ និងជម្លៀសប្រជាជនរាប់រយនាក់ចេញពីតំបន់។ គួរបញ្ជាក់ផងដែរថា អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋ ផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាព យោងតាមភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃជាប់ៗគ្នា។
