ភ្នំពេញ៖

បុរសម្នាក់ បើកបានបើករថយន្តម៉ាក ford ranger មួយគ្រឿងគ្រឿងក្នុងល្បឿន លឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម ចំណែកឯរថយន្ត កល់ជាប់ទៅមុខលែងរួចខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បាន កើត ឡើង កាល ពី វេលាម៉ោង ១២:១០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត ក្នុង តំបន់ អភិវឌ្ឍន៍ បឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក ford ranger ពណ៌ស ១គ្រឿងពាក់ ផ្លាកលេខភ្នំពេញ 2BS-5086 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងតំបន់ អភិវឌ្ឍន៍ បឹងកក់ ក្នុងល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យបាក់មួយដើមរងការខូចខាត ចំណែកឯរថយន្តបង្ក កល់ជាប់ទៅមុខលែងរួច សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សភ្លាមនោះដែរ អ្នកបើកបរមិនបានរត់ទៅពានោះទេ រង់ចាំការដោះស្រាយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ដ បានសងសំណងទៅខាងក្រុមហ៊ុន ដើម្បីបញ្ចប់ រឿងនៅហ្នឹងកន្លែង ៕