ភ្នំពេញ ៖ 

បុរសជាជនសង្ស័យម្នាក់ ត្រូវបានគេព្រួតវាយទ្រោមខ្លួន ក្រោយពេលយកលុយ ចូលទៅដាក់លេងណេតមួយកន្លែង រួចចេញមកវិញ ត្រូវនារីម្នាក់មិនស្គាល់មុខចោទថាលួចទូរស័ព្ទរបស់ខ្លួន។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើង នាវេលាម៉ោង៨:៥០នាទីយប់ថ្ងៃទី១៣ ខែ វិច្ចិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ចំណុចក្បែផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីបុរសជាជនសង្ស័យ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួន បានយកលុយចូលទៅដាក់លេងនៅក្នុងណេត មួយកន្លែង ក្រោយមកក៏ដើចេញមកវិញ ។

ពេលនោះ ស្រាប់តែមាននារីម្នាក់បានអះអាងថា បុរសជាជនសង្ស័យខាងលើ បានលួច ទូរស័ព្ទរបស់ខ្លួន ក៏ស្រែចោរៗផ្អើលដល់ពលរដ្ឋក្បែរខាងចេញមកព្រួតវាយម្នាក់មួយដៃមួយជើង រងរបួសធ្ងន់ រួចទាក់ទងទៅសមត្ថកិច្ចឲ្យមកយកជនសង្ស័យខាងលើ ចំណែកឯនារីដែលចោទថាលួចទូរស័ព្ទ បានដើរចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ រួចឃាត់ជនសង្ស័យខាងលើយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា ដើម្បីសួរនាំបន្ត៕