ភ្នំពេញ ៖
រថយន្តford ranger និងរម៉កដឹកបន្លែបើកកៀរគ្នា រងការខូចខាតតិចតួច ភាគីទាំងសងខាង និយាយយកត្រូវរៀងៗខ្លួន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចំនុចស្តុបចេនឡាផ្លូវមុនីរ៉េត កែងផ្លូវ ម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ជិះម៉ូតូសណ្តោងរម៉កដឹកបន្លែគ្រប់មុខ ធ្វើដំណើរតាមបណ្ដោយផ្លូវ មុនីរ៉េត ទិសដៅ ពីកើតទៅលិច។ ខណៈមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG 4422 ជិះគ្នា២នាក់ប្តីប្រពន្ធ បានបើកធ្វើ ដំណើរក្នុងទិសដៅស្របគ្នា ហើយ បានវ៉ារម៉កខាងឆ្វេងតែមិនផុត ក៏ជ្រុលទៅកៀរ បណ្ដាលឲ្យរងការខូចខាតទ្វាររថយន្តចំហៀងខាងស្ដាំតិចតួច ។ ដោយឡែក ខាងម៉ូតូសណ្តោងរម៉កដឹកបន្លែវិញ អត់រងការខូចខាត និងអត់មានមនុស្ស រងរបួសដូចគ្នា ។
ករណីនេះ ភាគីទាំងសងខាង និយាយយកហេតុផលត្រូវរៀងៗខ្លួន ដោយខាងរថយន្ត ថា រម៉កកៀររថយន្តរបស់គាត់ និងទាមទារសំណង១០០ដុល្លារ ចំនែកខាងរម៉ក វិញថា រថយន្ដ បើកមកពីក្រោយហើយវ៉ាជ្រុលទៅកៀរនិងរម៉ករបស់គាត់ ហើយគាត់ ក៏អត់មាន លទ្ធភាព សងនោះដែរ ។
ក្រោយកើតហេតុ មធ្យោបាយ ត្រូវបានសមត្ថកិច្ច វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដំណោះស្រាយ៕
