បាត់ដំបង៖
យ៉ាងហោចណាស់ មានរថយន្ត០៣គ្រឿង បានបុកបន្តគ្នានៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហៃវ៉េបឹងរាំង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើត ឡើងរវាងរថយន្តរថយន្តម៉ាក CAMRY (ឆ្លាម)០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2O-1151 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករថយន្ត LEXUS CT200 ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BO- 8758 បើកបរដោយបុរសជនជាតិចិនម្នាក់ទិសដៅពីត្បូងទៅជើង បណ្តាលអោយប៉ើងទៅបុករថយន្តម៉ាក HILUX ពណ៌ស ១គ្រឿងផ្សេងទៀត ពាក់ផ្លាកលេខភ្នំពេញ 2BG-6895 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចពេញទំហឹង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែងធ្វើកំណត់ហេតុរួច ភាគីទាំងបី បានសម្របសម្រួលដោះស្រាយគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕
