លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ កែប្រែ ថ្ងៃឪសានវាទដែលលោកបានដាក់លើប្រទេសអ៊ុយក្រែនឲ្យទទួលយកផែនការសន្តិភាពទាំង 28 ចំណុចរបស់ខ្លួនដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ឲ្យបានត្រឹមថ្ងៃព្រហស្បតិ៍ ទី27 ខែវិច្ឆិកាខាងមុខ ដោយថា គ្មានថ្ងៃកំណត់ច្បាស់លាស់ សម្រាប់រុស្ស៊ី និងអ៊ុយក្រែន ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ។ ផែនការសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ សម្រាប់ការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ខណៈដែលលក្ខខណ្ឌមួយចំនួននៅក្នុងផែនការនេះ ហាក់បីដូចជាផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងទៅឲ្យប្រទេសរុស្ស៊ី ដែលជាប្រទេសបើកការឈ្លានពាន ក៏ដូចជាការជំរុញឲ្យអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព បើមិនដូច្នោះទេ សហរដ្ឋអាមេរិក នឹងបញ្ឈប់ការគាំទ្ររបស់ខ្លួនលើប្រទេសអ៊ុយក្រែននោះ។
