កាលពីដើមសប្តាហ៍នេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តការសម្របសម្រួលមួយ ដែលនឹងបញ្ចប់ការជាប់គាំងរបស់រដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលបានប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេស ធ្វើឲ្យបុគ្គលិកសហព័ន្ធរាប់រយរាប់ពាន់នាក់ មិនទទួលបានប្រាក់ឈ្នួល និងការជាប់គាំងចរាចរណ៍ផ្លូវអាកាស។ ការបោះឆ្នោត ជាមួយនឹងសម្លេងគាំទ្រ 60 ទល់នឹង 40 បានអនុម័តដោយមានការគាំទ្រពីសមាជិកសភាសាធារណរដ្ឋស្ទើរតែទាំងអស់ និងសមាជិកសភាប្រជាធិបតេយ្យចំនួន 8 រូប ដែលបានព្យាយាមភ្ជាប់មូលនិធិរបស់រដ្ឋាភិបាលទៅនឹងប្រាក់ឧបត្ថម្ភសុខភាព ដែលត្រូវផុតកំណត់នៅចុងឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះ នឹងបន្តបញ្ជូនទៅសភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ជាកន្លែងដែលប្រធានសភា គឺលោក មៃ ចនសាន់ ចង់អនុម័តឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងបញ្ជូនទៅកាន់លោកប្រធានាធិបតី ត្រាំ ដើម្បីចុះហត្ថលេខានោះ។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ នឹងបន្ថែមការផ្តល់មូលនិធិរហូតដល់ថ្ងៃទី 30 ខែមករា ដែលធ្វើឲ្យរដ្ឋាភិបាលសហព័ន្ធ បន្ថែមថវិការប្រមាណ 1.8 ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ទៅលើបំណុល 38 ពាន់ពាន់លានដុល្លារ ដែលមានស្រាប់របស់ខ្លួន។
