ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យក្រុមហេសបូឡាស ប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញនោះទេ ហើយថាលោករំពឹងថារដ្ឋាភិបាលប្រទេសលីបង់ "នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការដកហូតអាវុធពីក្រុមនេះ"។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលក៏បានបញ្ជាក់ថា អ៊ីស្រាអែល បានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់មួយរូបរ បស់ក្រុមហេសបូឡាស នៅក្នុងការវាយប្រហារតាមអាកាសនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូតកាលពីថ្ងៃអាទិត្យ ទី23 ខែវិច្ឆិកា។ នៅក្នុងសេចក្តីថ្លែងការណ៍ យោធាអីស្រាអែលបានអះអាងថា ការវាយប្រហារ ដែលជាការវាយប្រហារលើកដំបូងនៅជាយក្រុងបេរូតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានកំណត់គោលដៅទៅលើប្រធានបុគ្គលិកស្តីទីរបស់ក្រុមហេសបូឡាស គឺលោក ហៃថាម អាលី តាបតាបៃ។
