កណ្តាល ៖ 

លំនៅដ្ធានប្រភេទផ្ទះល្វែងប្រជាពលរដ្ធចំនួន០៤ខ្នង  បានរងការខូចខាត ទាំងស្រុង ករណីទិស្សេខ្សែភ្លើងក្លាយជាអគ្គីភ័យ កាលពីវេលាម៉ោង ០២និង៣០នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ 2 ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

 លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷លំនៅដ្ធានប្រភេទផ្ទះល្វែងខាងក្រោមថ្ម ខាងលើឈើ ចំនួន០៤ខ្នង រងការខូខាតទាំងស្រុង ដែលមានជនរងគ្រោះជាម្ចាស់ផ្ទះ៖ ១- ឈ្មោះជុំ ស៊ីណា ភេទស្រី អាយុ៥៥ឆ្នាំមាន សមាជិក០៤នាក់មុខរបរបិទនិងកាត់តែមម៉ូតូ, ២-ឈ្មោះឡឹង មួយគា ភេទស្រី អាយុ៦០ឆ្នាំមានសមាជិក០៨នាក់មុខរបរលក់ភេសជ្ជ: , ៣-ឈ្មោះងួន សៀន ភេទស្រី អាយុ៧០ឆ្នាំមានសមាជិក០៥នាក់មុខរបរបិទនិងកាត់តែមម៉ូតូ, ៤-ឈ្មោះងួន អយ ភេទស្រីអាយុ៥៥ឆ្នាំមានសមាជិក០៤នាក់មុខរបរលក់ការហ្វេ   គ្រួសាររងគ្រោះទាំង០៤ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុជាមួយគ្នា ។ 

ចំពោះការខូចខាត៖ ផ្ទះ០៤ល្វែងនិងសំភារ:ប្រើប្រាស់ខូចខាតទាំងស្រុង ដោយផ្ទះ០១ល្វែង មានទំហុំ ( ទទឹងប្រវែង០៤,៥០ម៉ែត្រ× បណ្តោយប្រវែង១៨ម៉ែត្រ) ហើយ មូលហេតុ គឺបណ្តាលមកពីទុស្សេខ្សែភ្លើងក្លាយជាអគ្គីភ័យ ដោយផ្តើមឆេះចេញពីផ្ទះទី២ រួចក៏រាលដាលដល់ផ្ទះទី១ និងបន្តទៅផ្ទះទី៣ រហូតដល់ផ្ទះទី៤ ។    

លោកអធិការ បានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោក បាន ដឹកនាំកម្លាំងដើម្បីការពារសុវត្ថិភាពទីតាំងកើតហេតុ ការសម្រួលចរាចរ និងបានស្នើសុំកិច្ច អន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ធាននគរបាលខេត្តកណ្តាលចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យបញ្ជាការដ្ធានអង្គរក្ស ចំនួន០៣គ្រឿង ដោយប្រើប្រាស់ទឹកអស់០៦សឺទែន ទើបភ្លើងបានរលត់ជាស្ថាពរ  ដោយមិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សឡើយ ៕