ប្រទេសកូរ៉េខាងជើង បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចំពោះការដាក់ទណ្ឌកម្ម និងបានសន្យាឆ្លើយតបយ៉ាងមឹងម៉ាត់។ គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន 8 រូបនិងអង្គភាពចំនួន 2 របស់ប្រទេសកូរ៉េខាងជើង ជុំវិញអ្វីដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធនឹងគម្រោងលាងលុយកខ្វក់ដ៏ច្រើនសន្ធឹកសន្ធាប់តាមប្រព័ន្ធអ៊ីនធឺណិត។
