កណ្តាល៖

សមត្ថកិច្ច ឃាត់ខ្លួនក្រុមជនសង្ស័យករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ពីអ្នកធ្វើដំណើរតាមផ្លូវ  បានចំនួន០៣នាក់ហើយ! នៅក្នុងបក្ខពួកចំនួន០៤នាក់ ក្រោយធ្វើការស្រាវជ្រាវអស់រយ:ពេល១៣ថ្ងៃ ដោយក្រុមជនសង្ស័យបានធ្វើសកម្មកាប់ប្លន់យកម៉ូតូចំនួន០៣លើក គឺ÷លើកទី០១ -កើតហេតុនៅវេលាម៉ោង០១និង៣០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ(21) ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ , លើកទី០២ -កើតហេតុវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី(3) ភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ, លើកទី០៣-កើតហេតុវេលាម៉ោង១២និង០០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុច ផ្លូវក្រវ៉ាត់ក្រុងទី(3) ភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរៈសេនីយ៍ឯក យី វណ្ណា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷ទាំងជនជនរងគ្រោះនិងជនសង្ស័យ ជាជនជាតិខ្មែរ និងជាបុរសទាំងអស់ក្នុនោះករណី  ទី(១)ជនរងគ្រោះ មានឈ្មោះ អឿន សុវណ្ណារាជ អាយុ១៧ឆ្នាំ  រស់នៅភូមិសាមគ្គី ឃុំកំពង់លួង ស្រុកអង្គរបុរី ខេត្តតាកែវ បាត់បង់ម៉ូតូម៉ាក Honda Dream  C125 ពណ៌ខ្មៅពាក់ស្លាកលេខ 1AT-2144។ ករណីទី(២)ជនរងគ្រោះឈ្មោះ ម៉ន មុន្នីរដ្ធា អាយុ៣០ឆ្នាំ មានទីលំនៅភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បាត់បង់ម៉ូតូម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AG-3988។ ករណីទី(៣) ជនរងគ្រោះមានឈ្មោះ ហៀង ណារីន  អាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាត់បង់ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1KH- 4020 ។

ចំពោះក្រុមជនសង្ស័យមាន៖ទី០១ -ឈ្មោះ សល់ ស៊ីម អាយុ១៦ឆ្នាំ ,ទី០២-ឈ្មោះ ស៊ ស៊ីម អាយុ១៨ឆ្នាំ ,ទី០៣-ឈ្មោះ រស់ ភគ្ត្រា អាយុ១៦ឆ្នាំ , ទី០៤-ឈ្មោះ ចាន់ចាវ អាយុ២០ឆ្នាំ(រត់គេចខ្លួន) ដែលជនសង្ស័យទាំង០៤នាក់ សុទ្ធតែមានទីលំនៅជាមួយគ្នាក្នុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ 

ចំពោះវត្ថុតាងចាប់យក៖ - កាំបិតប៉័ងតោ ដងឈើ០១ , ម៉ូតូចំនួន០២គ្រឿង ។ ០១គ្រឿងម៉ាក Honda Dream C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JM-8545 , ម៉ូតូ០១គ្រឿងទៀតម៉ាក Honda Beat ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AU -6542 ។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីអ្នកដំណើរចំនួន ០៣លើកពិតប្រាកដមែន និងពេលប្លន់បាន គឺបានប្រគល់ម៉ូតូអោយទៅឈ្មោះ រ៉ុង រ៉េន យកទៅលក់បានលុយចែកគ្នាចាយ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ធាននគរបាលក្រុង  តាខ្មៅ៕