ភ្នំពេញ ៖

បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀត ខណៈដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសបាក់ដៃម្ខាង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ក៏បានឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL 9159 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ ក៏បានបម្រុងឆ្លងផ្លូវភ្លាមនោះ ស្រាប់តែមានម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀត ពណ៌ខ្មៅពាក់ស្លាក លេខ ភ្នំពេញ1JX 4857 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យ ភាគី ម្ខាងទៀតបាក់ដៃម្ខាង ។ 

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្ត អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យ ព្រះកុសុមៈដើម្បីសង្គ្រោះ ៕