សៀមរាប៖
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប បាន ទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ច អន្តរាគមន៍លើករណីបាត់ម៉ូតូ ។
បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការ ស្រាវជ្រាវរហូត ឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ លុះដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ បន្តឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០៥នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួន ពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើក ពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុង ខែតុលាឆ្នាំ ២០២៥ បានធ្វើសកម្មភាពលួច នៅសង្កាត់ក្របីរៀល និងលើកទី២ លួចនៅ ហាងស៊ប់អន្ទង់ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត សៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាម នីតិវិធី ។
សមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាប្រុង ប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេស ករណីទុកម៉ូតូចោលដោយធ្វេស ប្រហែស ដែលធ្វើឲ្យជនឆ្លៀតឱកាស មានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយ ស្រួល៕
