ភ្នំពេញ ៖
រោងស្តុកអេតចាយនិងស្នាក់នៅរបស់កម្មករមួយកន្លែង នៅតាមផ្លូវ២១៧ ក្នុងភូមិ ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍បាញ់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
តាមព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះគំនរអេតចាយ និងរាលដាលទៅរោងស្នាក់នៅរបស់កម្មករយ៉ាងសន្ធោសន្ធៅផ្សែងហុយខ្មួល ខ្មាញ់ទៅលើអាកាស បង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរ មួយជំហៀងក្រុង ហើយ រថយន្តជាច្រើនគ្រឿងទៅអន្តរាគមន៍ បាញ់ពន្លត់។ នៅក្នុងហេតុការណ៍នោះ គេឃើញភ្លើងឆាបឆេះពេញបន្ទុកនិងផ្ទុះកំប៉ុងធូបមូសលាន់ដូច ដុតកាំជ្រួច ។
តាមប្រភពព័ត៌មានពីអ្នកមើលការនៅកន្លែងស្តុកអេតចាយ បានអោយដឹងថាមុនពេល កើតហេតុ កម្មករប្រហែល៤ទៅ៥នាក់កំពុងតែប្រមូលកំប៉ុង បាញ់ថ្នាំមូស ដាក់ចូលទៅក្នុង ឃ្លាំងស្តុកអេតចាយ ស្រាប់តែផ្ទុះកំប៉ុងថ្នាំមូស បានផ្ទុះបណ្តាលអោយឆាបឆេះយ៉ាង សន្ធោសន្ធៅតែម្តង។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានី ភ្នំពេញ បានឲ្យដឹងថាបន្ទាប់ពីកើតមានអគ្គិភ័យរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង បាន ទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៣រសៀលថ្ងៃដដែលពុំបណ្ដាឱ្យឆេះរាលដាដល់លំនៅឋាននៅក្បែរនោះឡើយ។
តាមនគរបាល បានឲ្យដឹងទៀតថារោងអេតចាយទំហំ២០ម៉ែត្រគុណ៥០ម៉ែត្រ រួមនិង សម្ភារៈអេតចាយមួយចំនួន និង ម៉ូតូចំនួន០១គ្រឿង និងម៉ូតូរ៉ឺម៉កចំនួន០២គ្រឿងត្រូវភ្លើង ឆាបឆេះរងការខូចខាតទាំងស្រុង។ មូលហេតុ តែនាំឲ្យកើតមានអគ្គិភ័យ បណ្តាល មកពីផ្ទុះកំប៉ុងធូបមូស៕
