ពលរដ្ឋស៊ូដង់ដែលភៀសខ្លួនចេញពីទីក្រុង អាល់ ហ្វាសៀរ បានមកដល់ជំរំរបស់អង្គការសហប្រជាជាតិ

International • November 17, 2025
ពលរដ្ឋស៊ូដង់ដែលភៀសខ្លួនចេញពីទីក្រុង អាល់ ហ្វាសៀរ បានមកដល់ជំរំរបស់អង្គការសហប្រជាជាតិ

ពលរដ្ឋស៊ូដង់ដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា និងគ្រោះទុរភិក្សក្នុងទីក្រុង អាល់ ហ្វាសៀរ បានមកដល់ជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង តាវីឡា។ សង្គ្រាមរវាងយោធាស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ា ដែលផ្ទុះឡើងកាលពីខែមេសា ឆ្នាំ 2023 បានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិហៅថា ជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក ស្របពេលដែលថវិកាជំនួយសកល កំពុងថយចុះ ឬកាត់ផ្តាច់។ គួរបញ្ជាក់ផងដែរថា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ 2025 ពលរដ្ឋស៊ូដង់ប្រមាណ 12.5 លាននាក់ ត្រូវបានផ្លាស់ទីលំនៅទាំងនៅក្នុង និងក្រៅប្រទេស។