សៀមរាប ៖
កាលពីវេលាម៉ោង ១៣ និង ៤៥នាទីរសៀល ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចក្នុងបរិវេណមុខផ្ទះជួលរបស់ជនរងគ្រោះ ក្នុងក្រុម១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប មានករណីអគ្គីភ័យ កើតឡើង នៅពេលដែល កំពុងបូលសាំងចេញពីធុងជ័រចំណុះ៣០លីត្រដាក់ចូលទៅក្នុងដបចំណុះ០១លីត្រ ទុក សម្រាប់លក់ បានឆេះរាលដាល ទៅដល់រថយន្ត និង ម៉ូតូ បណ្តាលឲ្យខូចខាត រថយន្ត មួយកំណាត់ខាងក្រោយ និង ម៉ូតូ ឆេះអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្ស រងរបួស ឬ រាល ដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះជួល ឈ្មោះ ជួប រ៉ាវី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ត្រូវជាប្តី និង ប្រពន្ធ ឈ្មោះ សូ ដានី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីអគ្គីភ័យឆាបឆេះប្រេងសាំង ដែល បណ្តាលមកពីជនរងគ្រោះឈ្មោះ សូ ដានី ភេទស្រី បានអង្គុយ បូមប្រេងសាំងចេញពី ធុងជ័រចំណុះ៣០លីត្រដាក់ចូលទៅក្នុងដបចំណុះ០១លីត្រ ទុកសម្រាប់លក់ នៅពេល កំពុងបូបសាំងនោះក៏មានការការផ្ទុះចេញជាអណ្តាតភ្លើងឆាបឆេះពីក្នុងធុងនោះចេញមកខាងក្រៅ ហើយជនរង គ្រោះបានស្ទុះរត់ចេញ ហើយអណ្តាតភ្លើងក៏ឆាបឆេះតែម្តង បណ្តាលឲ្យខូចខាត ម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA CLICK ពណ៌ស ស៊េរីឆ្នាំ២០១៣ ផ្លាកលេខ ភ្នំពេញ ១BV-៣៦៥៩ ខូចខាតទាំងស្រុង និង រថយន្តម៉ាក Toyota Prius ពណ៌ស សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ ២AP-៨៨៤៤ ឆេះខូចខាតមួយកំណាត់ ខាងក្រោយ ជារបស់ជនរងគ្រោះផ្ទាល់ ក្រៅពីនេះគឺមិនមានការខូចខាតបន្ថែម និង ប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ និង មិនបានរាលដាលដល់ផ្ទះអ្នកជិតខាង ឡើយ។
បច្ចុប្បន្ន ករណីឆេះរថយន្ត និង ម៉ូតូ នេះ បណ្តាលមកពីម្ចាស់មានការធ្វេសប្រហែស ក្នុង ការបញ្ចូលប្រេងសាំង ដាក់ដបលក់ បើគិតជាទឹកប្រាក់ ប្រមាណជាង ២ពាន់ដុល្លារ ៕
