លោកប្រធានាធិបតីប្រទេសបារាំងនិយាយថា ផែនការសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែន ត្រូវការការកែសម្រួល

International • November 26, 2025
លោកប្រធានាធិបតីប្រទេសបារាំងនិយាយថា ផែនការសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែន ត្រូវការការកែសម្រួល

លោកប្រធានាធិបតីប្រទេសបារាំង អែម៉ានូអែល ម៉ាក្រុង បានថ្លែងកាលពីថ្ងៃអង្គារ ទី25 ខែវិច្ឆិកាថា ផែនការសន្តិភាពទាំង 28 ចំណុចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រាប់បញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន គឺជារឿងដ៏ត្រឹមត្រូវមួយ ប៉ុន្តែមានចំណុចមួយចំនួន ត្រូវកែសម្រួល ដើម្បីឲ្យទាំងភាគីអ៊ុយក្រែន និងអឺរ៉ុប ទទួលយកបាន។ លោកប្រធានាធិបតី ម៉ាក្រុង បានបន្តថា គំនិតផ្តួចផ្តើមផែនការសន្តិភាពនេះ កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ តែចំណុចមួយចំនួននៃផែនការនេះ ត្រូវការការពិភាក្សា ចរចា និងកែសម្រួលបន្ថែម ហើយមានតែជនជាតិអ៊ុយក្រែនប៉ុណ្ណោះ ដែលអាចសម្រេចចិត្តថា តើសម្បទានទឹកដីអ្វី ដែលពួកគេអាចធ្វើបាន។





x Enlarged Image