ព្យុះ Fung wong ដែលជាព្យុះទីហ្វុងដ៏ធំមួយ បានបោកបក់មកកាន់ប្រទេសហ្វីលីពីន ជាមួយនឹងការបង្កជាភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ព្រមទាំងរលកយក្សស៊ូណាមិ។ ព្យុះទីហ្វុង Fung-wong នេះ នឹងបក់បោកក្នុងល្បឿនខ្យល់ប្រមាណ 185 គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់ទៅ 230 គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលអាជ្ញាធរហ្វីលីពីន បានជម្លៀសប្រជាជនប្រមាណ 10 ម៉ឺននាក់ នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើងរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ការមកដល់នៃព្យុះ Fung-wong នេះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសហ្វីលីពីន រងការវាយប្រហារដោយព្យុះទីហ្វុង Kalmaegi ដែលបានសម្លាប់មនុស្ស 204 នាក់ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធំធេង មុនពេលបោកបក់ទៅកាន់ប្រទេសវៀតណាម ជាកន្លែងដែលព្យុះនេះ ក៏បានឆក់យកជីវិតមនុស្សចំនួន 5 នាក់ទៀត។
