នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងកម្លាំងថៃបានប្រព្រឹត្តទង្វើអមនុស្សធម៌ និងអគុណធម៌ដ៏សាហាវឃោរឃៅដោយបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរបួសចំនួន៣នាក់។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលស្នេហា និងតែងតែរួមគ្នាជាមួយរាជរដ្ឋភិបាលក្នុងការ រក្សាសន្តិភាពដើម្បីការអភិវឌ្ឍន៍ ក្នុងប្រទេស ប្រជាជនខ្មែរគ្រប់រូបបានស្គាល់ច្បាស់ ពីភាពអាក្រក់ដែលកើតចេញពីសង្គ្រាមដូច្នេះ។
បន្ទាប់ពីហេតុការណ៍ អមនុស្សធម៌របស់ទាហ៊ានថៃ លើកដៃបាញ់មកលើ ពលរដ្ឋស្លូតត្រង់ខ្មែរ តារាចម្រៀងជាច្រើនរួមមាន ព្រាប សុវត្ថិ, ខេមរៈ សេរីមន្ត, តន់ ចន្ទសីម៉ា និង អ្នកផលិតមាតិកាល្បីៗបានបង្ហាញ សារទៅកាន់ពិភពលោក ពីភាពឃោរឃៅរបស់ទាហានថៃមិនលើកលែងសូម្បីប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ហើយ ណែនាំឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ៕
