ស្វាយរៀង ៖
អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច តាមបង្ក្រាប និងចាប់ខ្លួនបានហើយ! ក្រោយបក្ខពួក ចូលទៅបាញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា កម្លាំងសមត្ថកិច្ច បានដកហូតរថយន្តរបស់ក្រុមជនល្មើស ហើយ បក្ខពួកផ្សេងទៀត កំពុងតាមយកបន្ត។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង ដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស៕
