កែប៖
នៅថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីព្រឹក មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយបុរសម្នាក់ត្រូវបានគេប្រទះឃើញថា បានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន នៅចំណុចភូមិចំការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំពោះអត្តសញ្ញាណជនរងគ្រោះ ភេទប្រុស អាយុប្រមាណជាង ៤០ឆ្នាំ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសពដើម្បីកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ និងស្រាវជ្រាវរកមូលហេតុពិតប្រាកដ ដែលនាំឲ្យមានការសម្រេចចិត្តធ្វើអត្តឃាតបែបនេះ៕
