អង្គការសហប្រជាជាតិព្រមានអំពីគ្រោះ «មហន្តរាយ» នៅក្នុងប្រទេសស៊ូដង់ខាងត្បូង

International • November 13, 2025
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះ «មហន្តរាយ» នៅក្នុងប្រទេសស៊ូដង់ខាងត្បូង

វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរកំពុងកើតមានរួចទៅហើយនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ហើយក៏កំពុងវិវឌ្ឈន៍ទៅរកគ្រោះមហន្តរាយយ៉ាងខ្លាំង ប្រសិនបើមានការថយចុះការគាំទ្រពីអន្តរជាតិ។ លោកស្រី ស៊ីម៉ា បាហោស នាយកប្រតិបត្តិអង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ បាននិយាយថា «មាគ៌ាឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសស៊ូដង់ខាងត្បូង ត្រូវបានរាំងខ្ទប់ដោយអស្ថិរភាពនយោបាយ វិបត្តិមនុស្សធម៌ និងភាពផុយស្រួយខាងផ្នែកសេដ្ឋកិច្ច» ខណៈដែលមនុស្សប្រមាណ 1.2 លាននាក់មកពីប្រទេសស៊ូដង់ដែលរត់គេចពីសង្រ្គាមស៊ីវិលក្នុងប្រទេស បានឆ្លងដែនចូលមកក្នុងប្រទេសនេះ។ លោក ហ្សង់ ភៀរ ឡាក្រុក ប្រធានកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា ស្ថានភាពបាន «ផ្លាស់ប្តូរទៅរកភាពអវិជ្ជមាន និងគ្រោះថ្នាក់» ខណៈដែលលោកបានពិពណ៌នាអំពីស្ថានភាពមនុស្សធម៌ ថាជាគ្រោះ «មហន្តរាយ» ដោយមនុស្ស 7.5 លាននាក់ កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ និងគ្រោះទឹកជំនន់ ឋដែលជំរុញឲ្យមនុស្សជាងមួយលាននាក់ ត្រូវផ្លាស់ទីលំនៅ។ គួរបញ្ជាក់ផងដែរថា ប្រទេសស៊ូដង់ខាងត្បូង បានប្រឈមមុខនឹងជម្លោះហិង្សាម្តងហើយម្តងទៀត ចាប់តាំងពីឆ្នាំ 2011 ដោយសង្គ្រាមស៊ីវិលបានផ្ទុះឡើងពីចន្លោះឆ្នាំ 2013 ដល់ឆ្នាំ 2018 ដែលបានឆក់យកជិវិតមនុស្សប្រមាណ 40 ម៉ឺននាក។





x Enlarged Image